នាព្រឹកថ្ងៃសុក្រ ១០កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧
ត្រូវនឹង ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣
លោក ថន ប៊ុនថា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត បានអញ្ជើញជាអធិបតីជាមួយលោកប្រធានសាខាពន្ធដារខេត្ត ក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីភាពស្របគ្នារវាងប័ណ្ណប៉ាតង់ និងមុខរបរចូលរួមដេញថ្លៃ ដោយមានការចូលរួមពីតំណាងរដ្ឋបាលខេត្ត មន្ទីរជំនាញជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុកទាំងអស់ ដែលរៀបចំឡើងនៅសាលប្រជុំសាខាពន្ធដារខេត្ត។